[​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​មិន​មានចិត្ត​ប្រកបដោយ​កាមគុណ​ ​ក្នុង​បុរស​ទាំងឡាយ​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​មិនដែល​មាន​បុរស​ណាមួយ​ ​មានចិត្ត​ត្រេកអរ​ ​ប្រព្រឹត្ត​កន្លង​បាន​ឡើយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​តែង​បាន​នូវ​កាមគុណ​ទាំង៥​ ​ជាប្រក្រតី​។​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ​ ​តែង​ស្កប់ស្កល់​ប្រកប​ព្រម​ ​មាន​អ្នក​ផ្គាប់​បម្រើ​ដោយ​កាមគុណ​ទាំង៥​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ ​អាពាធ​ណា​នីមួយ​ ​ក៏​មិនកើត​ឡើង​ដល់​ព្រះមាតា​ ​នៃ​ព្រះពោធិសត្វ​ឡើយ​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​មានតែ​សេចក្តី​សុខ​ជាប្រក្រតី​ ​មាន​កាយ​មិនបាន​លំបាក​ ​មួយទៀត​មាតា​នៃ​ព្រះពោធិសត្វ​ ​តែង​មើលឃើញ​ព្រះពោធិសត្វ​ ​ហាក់ដូចជា​ឋិតនៅ​ក្រៅ​ផ្ទៃ​ ​សព្វ​អវយវៈ​ទាំង​ធំ​ទាំង​តូច​ ​មាន​ឥន្ទ្រិយ​ក៏​មិន​ថោកថយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កែវមណី​ពិទូរ្យ​ដ៏​ល្អ​ ​មានកំណើត​ដ៏​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​ឆ្នៃ​
ថយ | ទំព័រទី ២៦ | បន្ទាប់