[​១១០​]​ ​ធម៌​ទាំងនេះ​ ​គឺ​សីល​ ​សមាធិ​ ​បញ្ញា​ ​និង​វិមុត្តិ​ ​ដ៏​ប្រសើរ​ ​ព្រះ​គោតម​ ​ព្រះអង្គ​មានយស​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ដឹង​យ៉ាងនេះ​ហើយ​ ​ទើប​សំដែងធម៌​ប្រាប់​ចំពោះ​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សាស្តា​មាន​ចក្ខុ​ ​ទ្រង់​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​ ​នៃ​កង​ទុក្ខ​ ​ទ្រង់​បរិនិព្វាន​ហើយ​។​

 [​១១១​]​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភណ្ឌ​គ្រាម​នោះ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​ ​សមាធិ​ដែល​អប់រំ​ដោយ​សីល​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ ​ដែល​អប់រំ​ដោយ​សមាធិ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ហើយ​ ​រមែង​រួច​ស្រឡះ​ដោយ​ប្រពៃ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់