[​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​នុ៎ះ​ ​ខ្ញុំ​បាន​ស្តាប់​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំអាល​ត្រេកអរ​ ​កុំអាល​ឃាត់​ភាសិត​របស់​ភិក្ខុ​នោះ​ឡើយ​។​ ​លុះ​អ្នក​ទាំងឡាយ​ ​មិនទាន់​ត្រេកអរ​ ​មិនទាន់​ឃាត់​ហើយ​ ​ត្រូវ​រៀន​នូវ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ឲ្យ​ចាំ​ល្អ​ ​ហើយ​ស្ទាបស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទាបស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​ទៅ​ហើយ​ ​មិន​ប្រជុំ​ចុះ​ ​គឺ​មិន​មាន​ក្នុង​ព្រះ​សូត្រ​ផង​ ​មិន​ប្រាកដ​ក្នុង​ព្រះ​វិន័យ​ផង​ទេ​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​ថា​ ​នេះ​មិនមែន​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​នោះ​ទេ​ ​ជា​ពាក្យ​ដែល​ភិក្ខុ​នេះ​ ​រៀន​ខុស​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ចោល​ពាក្យ​នុ៎ះ​ចេញ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទាបស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​ទៅ​ហើយ​ ​ក៏​ប្រជុំ​ចុះ​ ​ក្នុង​ព្រះ​សូត្រ​ផង​ ​ប្រាកដ​ក្នុង​ព្រះ​វិន័យ​ផង​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់