អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​ថា​ ​នេះ​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​នោះ​ ​ដែល​ភិក្ខុ​នេះ​ ​រៀន​ត្រូវ​ល្អ​ហើយដោយ​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​មហា​ប្រទេស​ជាបឋម​នេះ​ចុះ​។​
 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ព្រះសង្ឃ​នៅក្នុង​អាវាស​ឯណោះ​ ​មាន​ទាំង​ភិក្ខុ​ជា​ថេរៈ​ ​មាន​ទាំង​ភិក្ខុ​ជា​ប្រធាន​ ​ខ្ញុំ​បាន​ស្តាប់​ ​បាន​ទទួល​ចំពោះមុខ​ព្រះសង្ឃ​នោះ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំអាល​ត្រេកអរ​ ​កុំអាល​ឃាត់​នូវ​ភាសិត​របស់​ភិក្ខុ​នោះ​ឡើយ​។​ ​លុះ​អ្នក​ទាំងឡាយ​ ​មិនទាន់​ត្រេកអរ​ ​មិនទាន់​ឃាត់​ហើយ​ ​ត្រូវ​រៀន​នូវ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ឲ្យ​ចាំ​ល្អ​ ​ហើយ​ស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​ទៅ​ហើយ​ ​មិន​ប្រជុំ​ចុះ​ក្នុង​ព្រះ​សូត្រ​ផង​ ​មិន​ប្រាកដ​ក្នុង​ព្រះ​វិន័យ​ផង​ទេ​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​ថា​ ​នេះ​មិនមែន​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ទេ​ ​ជា​ពាក្យ​ដែល​ភិក្ខុសង្ឃ​នោះ​ ​រៀន​ខុស​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់