គប្បី​ចោល​ពាក្យ​នុ៎ះ​ចេញ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទង់​មើលក្នុង​ព្រះ​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ព្រះ​វិន័យ​ទៅ​ហើយ​ ​ក៏​ប្រជុំ​ចុះ​ ​ក្នុង​ព្រះ​សូត្រ​ផង​ ​ប្រាកដ​ក្នុង​ព្រះ​វិន័យ​ផង​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​ថា​ ​នេះ​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​នោះ​ ​ដែល​ព្រះសង្ឃ​នោះ​ ​រៀន​ត្រូវ​ល្អ​ហើយដោយ​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​មហា​ប្រទេស​ជា​គំរប់​ពីរ​នេះ​ចុះ​។​ ​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ជា​ថេរៈ​ច្រើន​អង្គ​ ​នៅក្នុង​អាវាស​ឯណោះ​ ​សុទ្ធតែ​ជា​ពហុស្សូត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ខ្ញុំ​បាន​ស្តាប់​ ​បាន​ទទួល​ចំពោះមុខ​ព្រះ​ថេរៈ​ទាំងនោះ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំអាល​ត្រេកអរ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ​ឡើយ​។​បេ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ ​មិន​ប្រាកដ​ក្នុង​ព្រះ​វិន័យ​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​ថា​ ​នេះ​មិនមែន​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​នោះ​ទេ​ ​ជា​ពាក្យ​ដែល​ព្រះ​ថេរៈ​ទាំងនោះ​ ​រៀន​ខុស​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ចោល​ពាក្យ​នុ៎ះ​ចេញ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ
ថយ | ទំព័រទី ២៦៤ | បន្ទាប់