ល្អ​ហើយ​ ​ដ៏​ថ្លា​ស្អាត​ប្រាសចាក​មន្ទិល​ ​សមរម្យ​ដោយ​អាការ​គ្រប់យ៉ាង​ ​ចេស​ពណ៌ខៀវ​ក្តី​ ​ពណ៌លឿង​ក្តី​ ​ពណ៌ក្រហម​ក្តី​ ​ពណ៌ស​ក្តី​ ​ពណ៌លឿងទុំ​ក្តី​ ​ដែលគេ​ដោត​ហើយ​ក្នុង​កែវ​នោះ​ ​បុរស​ដែល​មាន​ភ្នែក​ ​ដាក់​កែវ​នោះ​លើ​ដៃ​ ​ពិចារណា​ឃើញច្បាស់​ថា​ ​កែវមណី​ពិទូរ្យ​នេះឯង​ ​ដ៏​ល្អ​ ​មានកំណើត​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​ដ៏​ថ្លា​ស្អាត​ប្រាសចាក​មន្ទិល​ ​សមរម្យ​ដោយ​អាការ​គ្រប់យ៉ាង​ ​ចេស​ពណ៌ខៀវ​ក្តី​ ​ពណ៌លឿង​ក្តី​ ​ពណ៌ក្រហម​ក្តី​ ​ពណ៌ស​ក្តី​ ​ពណ៌លឿងទុំ​ក្តី​ ​ដែលគេ​ដោត​ក្នុង​កែវ​នោះ​ ​មាន​ឧបមា​ដូចម្តេច​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលដែល​ពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ ​អាពាធ​ណា​នីមួយ​ ​មិនដែល​កើតឡើង​ ​ដល់​ព្រះមាតា​ ​ព្រះពោធិសត្វ​ឡើយ​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​ជា​អ្នកមាន​សេចក្តី​សុខ​ជាប្រក្រតី​ ​មាន​កាយ​មិន​លំបាក​ ​មួយទៀត​ ​ព្រះមាតា​ ​នៃ​ព្រះពោធិសត្វ​ ​តែង​មើលឃើញ​នូវ​ព្រះពោធិសត្វ​ ​ហាក់ដូចជា​ស្ថិតនៅ​ក្រៅ​ផ្ទៃ​ ​ទាំង​អវយវៈ​ធំ​តូច​ទាំងអស់​ ​មាន​ឥន្ទ្រិយ​មិន​ថោកថយ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់