ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ស្តេច​ចេញទៅ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆាន់​ភត្ត​របស់​នាយ​ចុន្ទ​កម្មា​របុ​ត្ត​រួចហើយ​ ​ព្រះ​អាពាធ​ ​ដ៏​ខ្លាំង​ក៏​កើតឡើង​ ​វេទនា​ដ៏​ក្លៀវក្លា​ ​កើតអំពី​លោហិត​ប្ប​ក្ខន្ទិ​កា​ពាធ​ ​(​អាពាធ​ចុះ​ព្រះ​លោហិត​)​ ​ជិតនឹង​ដល់​នូវ​មរណៈ​ ​ក៏​ប្រព្រឹត្តទៅ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះ​សតិ​ ​និង​សម្បជញ្ញៈ​មិនបាន​លំបាក​ ​ទ្រង់​អត់សង្កត់​នូវ​វេទនា​នោះ​បាន​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ក្រុង​កុសិនារា​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់