បុ​ក្កុ​សម​ល្ល​បុត្ត​ ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់​ក្រោមម្លប់​ឈើ១​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​បុ​ក្កុ​សម​ល្ល​បុត្ត​ ​លុះ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ ​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ ​ចំឡែក​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បព្វជិត​តែង​នៅ​ដោយ​វិហារធម៌​ ​ដ៏​ស្ងប់​រម្ងាប់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានរឿង​ពីដើម​ថា​ ​អាឡារតាបស​ ​កាលាម​គោត្ត​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ហើយ​ចេញ​អំពី​ផ្លូវ​ ​ចូល​ទៅ​អង្គុយ​សម្រាក​ ​នៅក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ១​ ​នៅ​ជិត​ផ្លូវ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលនោះ​ ​មាន​រទេះ​ចំនួន៥០០​ ​កន្លង​ហួស​ទៅ​ក្បែរ​ៗ​ ​នឹង​អាឡារតាបស​ ​កាលាម​គោត្ត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ដើរមក​ ​តាម​ក្រោយ​ពួក​រទេះ​នោះ​ ​ចូល​សំដៅ​ទៅ​រក​អាឡារតាបស​ ​កាលាម​គោត្ត​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់