លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​អាឡារតាបស​ ​កាលាម​គោត្ត​ថា​ ​បពិត្រ​តាបស​ដ៏​ចំរើន​ ​លោកម្ចាស់​បានឃើញ​រទេះ​ចំនួន៥០០​ ​កន្លង​ហួសទៅហើយ​ដែរ​ឬ​ ​(​អាឡារតាបស​ឆ្លើយ​ថា​)​ ​ម្នាល​អាវុសោ​ ​យើង​មិនបាន​ឃើញ​ទេ​ ​(​បុរស​នោះ​សួរ​ទៀត​ថា​)​ ​បពិត្រ​តាបស​ដ៏​ចំរើន​ ​ចុះលោក​ម្ចាស់​បានឮ​សូរសម្លេង​ដែរ​ឬ​ ​ម្នាល​អាវុសោ​ ​យើង​មិនបាន​ឮសូរ​សម្លេង​ទេ​ ​បពិត្រ​តាបស​ដ៏​ចំរើន​ ​ចុះលោក​ម្ចាស់​សិង​លក់​ ​ឬអ្វី​ ​ម្នាល​អាវុសោ​ ​យើង​មិនបាន​ដេកលក់​ទេ​ ​បពិត្រ​តាបស​ដ៏​ចំរើន​ ​ចុះលោក​ម្ចាស់​មាន​សញ្ញា​ដែរ​ឬ​ ​ម្នាល​អាវុសោ​ ​អើ​ ​យើង​មាន​សញ្ញា​ដែរ​ ​បពិត្រ​តាបស​ដ៏​ចំរើន​ ​លោកម្ចាស់​មាន​សញ្ញា​នៅ​ភ្ញាក់​រលឹក​ ​មិនបាន​ឃើញ​រទេះ​ចំនួន៥០០​ ​កន្លង​ហួស​ទៅ​ក្បែរ​ៗ​ខ្លួន​ ​ទាំង​មិនបាន​ឮសូរ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចុះ​សង្ឃាដិ​របស់​លោកម្ចាស់​ ​ប្រឡាក់​ដោយ​ធូលី​ដែរ​ឬ​ ​ម្នាល​អាវុសោ​ ​ប្រឡាក់​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ហេតុនេះ​ ​អស្ចារ្យ​ពេក​ណាស់​ ​ឱ​ហ្ន៎​ ​ហេតុនេះ​ ​ចំឡែក​ពេក​ណាស់​ ​ពួក​បព្វជិត​តែង​នៅ​ដោយ​វិហារធម៌​ដ៏​ស្ងប់​រម្ងាប់​ ​ព្រោះថា​ ​តាបស​មាន​សញ្ញា​ ​នៅ​ភ្ញាក់​រលឹក​ ​តែ​មិនបាន​ឃើញ​រទេះ​ចំនួន៥០០​ ​កន្លង​ហួស​ទៅ​ក្បែរ​ៗ​ខ្លួន​។​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់