ទាំង​មិនបាន​ឮសូរ​ ​ហើយ​បុរស​នោះ​ ​ក៏​កើត​សេចក្តី​ជ្រះថ្លា​ក្រៃលែង​ ​ក្នុង​អាឡារតាបស​ ​កាលាម​គោត្ត​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បុ​ក្កុ​សៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​បុគ្គល​ណាមួយ​ ​មាន​សញ្ញា​ ​នៅ​ភ្ញាក់​រលឹក​ ​មិនបាន​ឃើញ​រទេះ​ចំនួន៥០០​ ​ដែល​កន្លង​ហួស​ទៅ​ក្បែរ​ៗ​ខ្លួន​ ​ទាំង​មិនបាន​ឮសូរ​ ​បុគ្គល​ណាមួយ​ ​មាន​សញ្ញា​ ​នៅ​ភ្ញាក់​រលឹក​ ​កាលដែល​ភ្លៀង​កំពុង​បង្អុរ​ចុះ​ ​កាលដែល​ភ្លៀង​កំពុង​ធ្វើ​សំឡេង​ឈូឆរ​ ​កាលដែល​ផ្លេកបន្ទោរ​កំពុង​ភ្លឺ​ច្រវាត់​ ​កាលដែល​រន្ទះ​(​១​)​ ​កំពុង​បាញ់​ ​ក៏​មិនបាន​ឃើញ​ ​ទាំង​មិនបាន​ឮសូរ​ ​(​បណ្តា​ហេតុ​របស់​បុគ្គល​ទាំងពីរ​នោះ​)​ ​ហេតុ​ណា​ហ្ន៎​ ​ដែល​ធ្វើ​បាន​ដោយ​កម្រ​ ​ឬ​ដែល​មានដោយកម្រ​ជាងគេ​។​ ​បុ​ក្កុ​សម​ល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រទេះ៥០០ក្តី​ ​រទេះ៦០០ក្តី​ ​រទេះ៧០០ក្តី​ ​
​(​១​)​ ​រន្ទះ​មាន៩យ៉ាងគឺ​ ​អសញ្ញា​ ​រន្ទះ​ធ្វើ​សត្វ​ដែល​ត្រូវ​សំឡេង​រន្ទះ​នោះ​គ្រប​សង្កត់​ឲ្យ​បាត់​សញ្ញា១​ ​វិ​ចក្កា​ ​រន្ទះ​ដែល​មាន​សណ្ឋាន​មូល​ដូចជា​កង់រទេះ១​ ​សតេ​រា​ ​រន្ទះ​ដែល​មាន​សណ្ឋាន​ដូចជា​ស្លាបក្តោង​ទូក១​ ​គ​គ្គ​រា​ ​រន្ទះ​ដែល​ធ្វើ​សំឡេង​គ្រឹក​គ្រេង១​ ​កបិ​សីលា​ ​រន្ទះ​ដែល​មាន​អាការ​ដូចជា​ស្វា​ញាក់ចិញ្ចើម១​ ​មច្ឆ​វិ​លោ​លិកា​ ​រន្ទះ​ដែល​មាន​អាការ​ដូច​ត្រី​ភ្លៀក១​ ​កុក្កុដ​កា​ ​រន្ទះ​ដែល​មាន​អាការ​ដូច​មាន់​ទទះ​ស្លាប១​ ​ទណ្ឌ​មណិ​ក​ ​រន្ទះ​ដែល​មាន​អាការ​ដូច​ផ្នៀងនង្គ័ល១​ ​សុ​ក្ខា​សនី​ ​រន្ទះ​ស្ងួត​ ​ធ្វើ​កន្លែង​ដែល​ធ្លាក់ចុះ​ ​ឲ្យ​របើក​ចេញទៅ​។​ ​(​អដ្ឋកថា​ ​ព្រមទាំង​ដីកា​)​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់