រទេះ៨០០ក្តី​ ​រទេះ៩០០ក្តី​ ​រទេះ១០០០ក្តី​។​បេ​។​ ​រទេះ១សែន​ក្តី​ ​នឹង​ធ្វើ​ប្រយោជន៍​ដូចម្តេច​ ​បុគ្គល​ណាមួយ​ ​មាន​សញ្ញា​នៅ​ភ្ញាក់​រលឹក​ ​កាលដែល​ភ្លៀង​កំពុង​បង្អុរ​ចុះ​ ​កាលដែល​ភ្លៀង​កំពុង​ធ្វើ​សំឡេង​ឈូឆរ​ ​កាលដែល​ផ្លេកបន្ទោរ​កំពុង​ភ្លឺ​ច្រវាត់​ ​កាលដែល​រន្ទះ​កំពុង​បាញ់​ ​ក៏​មិនបាន​ឃើញ​ ​ទាំង​មិនបាន​ឮសូរ​ ​ហេតុនេះ​ឯង​របស់​បុគ្គល​នោះ​ ​ជាហេតុ​ដែល​ធ្វើ​បាន​ដោយ​កម្រ​ផង​ ​ដែល​មានដោយកម្រ​ផង​ ​ដោយពិត​។​ ​
 ​[​១២១​]​ ​ម្នាល​បុ​ក្កុ​សៈ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​រោង​លាន​ស្រូវ​ ​ទៀប​ក្រុង​អា​តុ​មា​ឯណោះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភ្លៀង​កំពុង​បង្អុរ​ចុះ​ ​ភ្លៀង​កំពុង​ធ្វើ​សំឡេង​ឈូឆរ​ ​ផ្លេកបន្ទោរ​កំពុង​ភ្លឺ​ច្រវាត់​ ​រន្ទះ​កំពុង​បាញ់​ ​មាន​អ្នកស្រែ​ជា​បងប្អូន​នឹងគ្នា​ពីរ​នាក់​ ​និង​គោ៤​ ​ត្រូវ​រន្ទះបាញ់​ស្លាប់​ ​ជិត​រោង​លាន​ស្រូវ​។​ ​ម្នាល​បុ​ក្កុ​សៈ​ ​កាលនោះ​ឯង​ ​ពួក​មហាជន​ចេញ​ចាក​ស្រុក​អា​តុ​មា​ ​ចូល​ទៅកាន់​ទី​ ​នៃ​បុរស​អ្នកស្រែ​ពីរ​នាក់​បងប្អូន​ ​និង​គោ​ទាំង៤​ ​ដែល​រន្ទះបាញ់​ស្លាប់​នោះ​។​ ​ម្នាល​បុ​ក្កុ​សៈ​ ​សម័យ​នោះ​ឯង​ ​តថាគត
ថយ | ទំព័រទី ២៧៨ | បន្ទាប់