ព្រាហ្មណ​មហាសាល​(​១​)​ ​គហបតី​មហាសាល​(​២​)​ ​ជាច្រើន​ក្នុង​នគរ​ទាំងនោះ​ ​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះ​តថាគត​ ​គេ​នឹង​ធ្វើការ​បូជា​ ​ព្រះ​សរីរៈ​ព្រះ​តថាគត​។​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​និយាយ​ថា​ ​នគរ​កុសិនារា​នេះ​ ​ជា​នគរ​តូច​ ​ជា​នគរ​ទួល​ ​ជា​សាខានគរ​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​កាលពីដើម​ ​មាន​ព្រះ​ចក្រពត្តិ​រាជ​ ​ព្រះនាម​មហា​សុ​ទស្សនៈ​ ​ជា​ធម្មរាជ​ ​ទ្រង់ធម៌​ ​ជា​ឥស្សរៈ​លើ​ផែនដី​ ​មាន​សមុទ្រ​ទាំង៤​ ​ជាទីបំផុត​ ​មាន​ជនបទ​មាំមួន​ ​ប្រកបដោយ​រតនៈ​ទាំង៧ប្រការ​ ​ម្នាល​អានន្ទ​ ​ទីក្រុង​កុសិនារា​នេះ​ ​ជា​រាជធានី​ឈ្មោះ​កុសា​វតី​ ​របស់​ព្រះ​មហា​សុ​ទស្សន​រាជ​ ​មាន​បណ្តោយ១២យោជន៍​ ​អំពី​ទិសខាងកើត​ទៅ​ ​ទិសខាងលិច​ ​មាន​ទទឹង៧យោជន៍​ ​អំពី​ទិសខាងជើង​ ​ទៅ​ទិសខាងត្បូង​ ​
​(​១​)​ ​ព្រាហ្មណ៍​ដែល​មានទ្រព្យ​កប់​ទុក​ ​ចំនួន៨០កោដិ​ឡើង​ទៅ​ ​វេលា​ថ្ងៃ​ ​ចំណាយ​កហាបណៈ​ចំនួន១កុម្ភៈ​ ​វេលា​ល្ងាច​ ​មានក​ហា​បណៈ​ ​ចំនួន១រទេះ​ចូល​មកវិញ​ ​ហៅថា​ ​ព្រាហ្មណ​មហាសាល​។​ ​(​២​)​ ​គហបតី​ ​ដែល​មានទ្រព្យ​កប់​ទុក​ចំនួន៤០កោដិ​ឡើង​ទៅ​ ​វេលា​ថ្ងៃ​ ​ចំណាយ​កហាបណៈ​ចំនួន៥អម្ព​ណៈ​ ​វេលា​ល្ងាច​ ​មានក​ហា​បណៈ​ ​១កុម្ភៈ​ចូល​មកវិញ​ ​ហៅថា​ ​គហបតី​មហាសាល​។​ ​សំដែង​រឿង​រង្វាស់​ថា​ ​៤ក្តាប់​ ​ត្រូវជា១កុ​ឌ​វៈ​ ​៤កុ​ឌ​វៈ​ ​ត្រូវជា១បត្តៈ​ ​៤បត្តៈ​ ​ត្រូវជា១អា​ឡ្ហ​កៈ​ ​៤អា​ឡ្ហ​កៈ​ ​ត្រូវជា១ទោ​ណៈ​ ​៤ទោ​ណៈ​ ​ត្រូវជា១មាតិកា​ ​៤មាតិកា​ ​ត្រូវជា១ខារិ​ ​(​អម្រែក​)​ ​២០ខារិ​ ​ត្រូវជា១សក​ដៈ​ ​គឺ​រទេះ​។​ ​មួយទៀត​ថា​ ​១ទូកដៃ​ ​ហៅថា​ ​១កុ​ឌ​វៈ​ ​៤កុ​ឌ​វៈ​ ​ត្រូវជា១បត្តៈ​ ​៤បត្តៈ​ ​ត្រូវជា១អា​ឡ្ហ​កៈ​ ​៤អា​ឡ្ហ​កៈ​ ​ត្រូវជា១ទោ​ណៈ​ ​១១ទោ​ណៈ​ ​ត្រូវជា១១អម្ព​ណៈ​ ​១០អម្ព​ណៈ​ ​ត្រូវជា១កុម្ភៈ​ ​គឺជា​ឈ្មោះ​រង្វាល់​ក្អម​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់