ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​ជា​ក្រុង​ស្តុកស្តម្ភ​ ​សម្បូណ៌​ពោរពាស​ ​(​ដោយ​ទំនិញ​)​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​ដេរដាស​ ​ទាំង​បរិបូណ៌​ដោយ​ភិក្ខាហារ​ ​ម្នាល​អានន្ទ​ ​រាជធានី​ ​ឈ្មោះ​អា​ឡ​ក​មន្ទា​ ​របស់​ពួក​ទេវតា​ ​ជា​រាជធានី​ស្តុកស្តម្ភ​ ​សម្បូណ៌​ពោរពាស​ ​មាន​ជន​ច្រើន​ ​មាន​យក្ខ​ដេរដាស​ ​ទាំង​បរិបូណ៌​ដោយ​ភិក្ខាហារ​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​ក៏​ជា​ក្រុង​ស្តុកស្តម្ភ​ ​សម្បូណ៌​ពោរពាស​ ​(​ដោយ​ទំនិញ​)​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​ដេរដាស​ ​ទាំង​បរិបូណ៌​ដោយ​ភិក្ខាហារ​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​មិនដែល​ស្ងាត់​ ​ដោយ​សូរ​សំឡេង១០យ៉ាង​ ​ទាំងថ្ងៃទាំងយប់​ ​គឺ​សូរ​សំឡេង​ដំរី​ ​សូរ​សំឡេង​សេះ​ ​សូរ​សំឡេង​រថ​ ​សូរ​សំឡេង​ស្គរ​ ​សូរ​សំឡេង​សំភោរ​ ​សូរ​សំឡេង​ពិណ​ ​សូរ​សំឡេង​ចម្រៀង​ ​សូរ​សំឡេងរគាំង​ ​សូរ​សំឡេង​រនាត​ ​និង​សូរ​សំឡេង​ជា​គំរប់១០ថា​ ​អ្នក​ទាំងឡាយ​ចូរ​ស៊ី​ ​ចូរ​ផឹក​ ​ចូរ​ទំពា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅ​ក្នុង​ក្រុង​កុសិនារា​ ​ហើយ​ថ្វាយ​ដំណឹង​ដល់​ពួក​មល្ល​ក្សត្រ​ ​ដែល​នៅក្នុង​ក្រុង​កុសិនារា​ថា​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​ក្នុង​បច្ឆិមយាម​ ​នៃ​រាត្រី​ថ្ងៃនេះ​ ​ព្រះ​តថាគត​នឹង​បរិនិព្វាន​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​ ​អញ្ជើញ​ទៅ​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​អញ្ជើញ​ទៅ​ ​កុំ​ឲ្យ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​
ថយ | ទំព័រទី ៣០៨ | បន្ទាប់