[​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​មក​ភ្លាម​ ​ទ្រង់​ប្រតិស្ឋាន​ ​(​ឈរ​លើ​ផែនដី​)​ ​ដោយ​ព្រះបាទ​ជាន់​ស៊ប់​ ​ឆ្ពោះ​ព្រះ​ភក្ត្រ​ទៅកាន់​ទិសឧត្តរ​ ​ទ្រង់​យាង​ឈាន​ទៅ​បាន៧ជំហាន​ ​កាលដែល​មហាជន​ ​កំពុង​បាំង​ស្វេត្រឆត្រ​ថ្វាយ​ ​ក៏​រមិលមើល​នូវ​ទិស​ទាំងពួង​ផង​ ​ទ្រង់​ពោល​នូវ​ ​អាសភិវាចា​ ​គឺ​វាចា​ដ៏​ឧត្តម​ផង​ថា​ ​អញ​ជា​បុគ្គល​ខ្ពង់ខ្ពស់​របស់​លោក​ ​អញ​ជា​បុគ្គល​ធំ​បំផុត​របស់​លោក​ ​អញ​ជា​បុគ្គល​ប្រសើរ​បំផុត​របស់​លោក​ ​នេះ​ជា​កំណើត​បំផុត​របស់​អញ​ ​ឥឡូវនេះ​ ​ភព​ថ្មី​តពីនេះទៅ​ទៀត​ ​មិន​មាន​ឡើយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​គ្រានោះ​ ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​កើត​ប្រាកដ​ឡើង​ក្នុង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​កន្លង​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​។​ ​ឱកាស​ណា​ ​ដែល​ចំហ​ទទេ​ ​នៅក្នុង​ទីបំផុត​នៃ​លោក​ ​ឥតមាន​អ្វី​បាំង​រំាង​ ​មានតែ​អ័ព្ទ​ងងឹត​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​មាន​ឫទ្ធ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់