មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ផ្សាយ​ពន្លឺ​ទៅ​មិនដល់​ក្នុង​ទីណា​ ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​ទី​ទាំងនោះ​ ​កន្លង​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​។​ ​ពួក​សត្វ​ណា​ ​ដែល​កើត​ក្នុង​ទី​ទាំងនោះ​ ​សត្វ​អម្បាល​នោះ​ ​ក៏​ស្គាល់​ច្បាស់​នូវ​គ្នានឹងគ្នា​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​អើហ្ន៎​ ​មាន​ពួក​សត្វ​ដទៃ​កើត​ក្នុង​ទីនេះ​ដែរ​។​ ​លោកធាតុ​ទាំង​មួយ​ហ្មឺន​នេះ​ ​ក៏​កក្រើករំពើក​ញាប់ញ័រ​ ​ទាំង​ពន្លឺ​ដ៏​ភ្លឺស្វាង​ច្បាស់​ ​ក៏​រក​ប្រមាណ​មិនបាន​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​ ​កន្លង​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ ​ប្រសូត​មក​រួចហើយ​ ​រាជបុរស​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​ព្រះបាទ​ពន្ធុ​មៈ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ប្រសូត​ហើយ​ ​សូម​ព្រះអង្គ​ទ្រង់ទត​ព្រះរាជបុត្រ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់ទត​ឃើញ​ព្រះ​វិបស្សី​កុមារ​ ​លុះ​ទ្រង់​ឃើញ​ហើយ​ ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ហៅ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​មក​ហើយ​ ​មាន​ព្រះរាជឱង្ការ​ដូច្នេះ​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ដ៏​ចំរើន​ ​ចូរ​មើល​កុមារ​ ​(​នេះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ ​ក៏​មើល​នូវ​ព្រះ​វិបស្សី​កុមារ​នោះ​ ​លុះ​បានឃើញ​ហើយ​
ថយ | ទំព័រទី ៣២ | បន្ទាប់