[​១៤៩​]​ ​កាល​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ពោល​នូវ​គាថា​ទាំងនេះ​ ​ព្រមនឹង​ការ​បរិនិព្វាន​ថា​
​កាលដែល​ព្រះសម្ពុទ្ធ​ ​ប្រកបដោយ​ហេតុ​ ​ប្រសើរ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​សេចក្តី​ញាប់ញ័រ​ក្តី​ ​សេចក្តី​ព្រឺរោម​ក្តី​ ​ក៏​កើតមាន​ប្រាកដ​។​

 [​១៥០​]​ ​កាល​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​មិនទាន់​ប្រាសចាក​រាគៈ​ ​មាននៅ​ក្នុង​ទីនុ៎ះ​ ​ភិក្ខុ​ទាំងនោះ​ ​ពួក​ខ្លះ​ក៏​ផ្គង​ឡើង​នូវ​កំភួនដៃ​ ​ហើយ​កន្ទក់កន្ទេញ​ ​ផ្តួល​ខ្លួន​បម្រះននៀល​ទៅមក​ ​ហាក់ដូចជា​មាន​ជើង​ដាច់​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រញាប់​បរិនិព្វាន​ពេក​ណាស់​ ​ព្រះ​សុគត​ ​ទ្រង់​ប្រញាប់​បរិនិព្វាន​ពេក​ណាស់​ ​ព្រះសម្ពុទ្ធ​មាន​ចក្ខុ​ក្នុង​លោក​ ​ប្រញាប់​បាត់​ទៅ​ពេក​ណាស់​។​ ​ឯ​ពួក​ភិក្ខុ​ណា​ ​ដែល​ប្រាសចាក​រាគៈ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​អត់សង្កត់​ដោយ​គិតថា​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ពិត​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​នូវ​សេចក្តី​ទៀងទាត់​ ​ក្នុង​ខន្ធ​ប្ប​វត្តិ​នេះ​អំពី​ណា​។​
 ​[​១៥១​]​ ​លំដាប់នោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ប្រាប់​ពួក​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ណ្ហើយ​អ្នក​ទាំងឡាយ​ ​កុំ​សោយសោក​ ​កុំ​ខ្សឹក
ថយ | ទំព័រទី ៣២៨ | បន្ទាប់