ខ្សួល​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​សំដែង​ហើយ​ថា​ ​សេចក្តី​ព្រាត់ប្រាស​ ​វិនាស​ប្រែប្រួល​ ​ចាក​សត្វ​ ​និង​សង្ខារ​ ​ដែល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងអស់​ ​តែង​មាន​ជា​ធម្មតា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​នូវ​សេចក្តី​មិន​ព្រាត់ប្រាស​នោះ​ ​ក្នុង​ខន្ធ​ប្ប​វត្តិ​នេះ​អំពី​ណា​ ​ធម្មជាត​ណា​ដែល​កើត​ហើយ​ ​ដែល​មាន​ហើយ​ ​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​មាន​សេចក្តី​ទ្រុឌទ្រោម​ជា​ធម្មតា​ ​ធម្មជាត​នោះ​ឯង​ ​បុគ្គល​នឹង​ពោល​ឃាត់​ថា​ ​កុំ​ទ្រុឌទ្រោម​ដូច្នេះ​ ​(​ដោយហេតុ​ណា​)​ ​ហេតុ​នុ៎ះ​មិន​មាន​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទេវតា​ទាំងឡាយ​ ​នឹង​ពោលទោស​(​១​)​ ​មិនខាន​។​ ​ព្រះ​អានន្ទ​សួរ​ថា​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​ចុះ​ពួក​ទេវតា​ធ្វើ​ទុក​ក្នុងចិត្ត​ដូចម្តេច​។​ ​ព្រះ​អនុ​រុទ្ធ​មាន​ថេរ​វាចា​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​មាន​ពួក​ទេវតា​ ​(​ខ្លះ​)​ ​ដែល​សំគាល់​ ​គឺ​និម្មិត​ផែនដី​ក្នុង​អាកាស​ ​រំសាយសក់​ ​កន្ទក់កន្ទេញ​ ​ផ្គង​ឡើង​នូវ​កំភួនដៃ​ ​កន្ទក់កន្ទេញ​ ​ផ្តួល​ខ្លួន​ចុះ​បម្រះននៀល​ទៅមក​ ​បីដូច​ជា​មាន​ជើង​ដាច់​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រញាប់​បរិនិព្វាន​ពេក​ណាស់
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​ទេវតា​ពោលទោស​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​មិន​អាច​អត់សង្កត់​សេចក្តី​សោក​ ​ចំពោះខ្លួន​ឯង​ទៅ​ហើយ​ ​ដូចម្តេច​នឹង​ឲ្យ​ជន​ដ៏​សេស​ ​ដកដង្ហើម​ស្រួល​បាន​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់