ព្រះ​សុគត​ ​ទ្រង់​ប្រញាប់​បរិនិព្វាន​ពេក​ណាស់​ ​ព្រះសម្ពុទ្ធ​មាន​ចក្ខុ​ក្នុង​លោក​ ​ទ្រង់​ប្រញាប់​បាត់បង់​ពេក​ណាស់​ ​ម្នាល​អាវុសោ​អានន្ទ​ ​មាន​ពួក​ទេវតា​ ​(​ខ្លះ​)​ ​ដែល​សំគាល់​នូវ​និម្មិត​ ​គឺ​ផែនដី​លើ​ផែនដី​ ​រំសាយសក់​កន្ទក់កន្ទេញ​។​បេ​។​ ​បាត់​ទៅ​។​ ​ពួក​ទេវតា​ណា​ ​ដែល​ប្រាសចាក​រាគៈ​ ​ទេវតា​ទាំងនោះ​ ​មានសតិ​សម្បជញ្ញៈ​ ​អត់សង្កត់​ដោយ​គិតថា​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​នូវ​សេចក្តី​ទៀងទាត់​ ​ក្នុង​ខន្ធ​ប្ប​វត្តិ​នេះ​អំពី​ណា​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​ធ្វើ​ធម្មី​កថា​ ​អស់​រាត្រី​ដែល​នៅសល់​នោះ​។​ ​ទើប​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ពោល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​អ្នក​ចូរ​ចូល​ទៅកាន់​ក្រុង​កុសិនារា​ ​ហើយ​ថ្វាយ​ដំណឹង​ដល់​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ថា​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ ​ឥឡូវ​អ្នក​ទាំងឡាយ​ ​ចូរ​សំគាល់​នូវ​កាលគួរ​ចុះ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​វាចា​នៃ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ថា​ ​អើ​លោកម្ចាស់​ ​ហើយក៏​ស្លៀក​ស្បង់​កាន់​យក​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​មិន​មាន​ភិក្ខុ​ជាគម្រប់​ពីរ​ឡើយ​ ​ចូល​ទៅកាន់​ក្រុង​កុសិនារា​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់