សស្ត្រាវុធ​ឡើយ​ ​ប្រសិនបើ​ទ្រង់​ចេញ​ចាក​គេហស្ថាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ត្រាស់​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​មា​នដ​ម្បូល​ ​គឺ​កិលេស​បើក​ហើយ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២​ ​ដូចម្តេច​ខ្លះ​ ​មហាបុរស​ ​ដែល​ប្រកបដោយ​ ​មហាបុរិសលក្ខណៈ៣២​ ​រមែង​មាន​គតិ​តែ២យ៉ាង​ ​មិនមែន​មាន​គតិ​ដទៃទៀត​ឡើយ​ ​គឺ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រ​ព​ត្រ​ ​ប្រកបដោយ​ធម៌​ ​ជា​ក្សត្រិយ៍​ទ្រង់ធម៌​ ​ជា​ក្សត្រិយ៍​ឈ្នះ​សង្គ្រាម​ ​មាន​ទីបំផុត​ទល់នឹង​សមុទ្រ​ទាំង៤​ ​ព្រះអង្គ​មាន​ជនបទ​ដ៏​មំា​មួន​ ​ប្រកបដោយ​រតនៈ៧ប្រការ​ ​ឯ​រតនៈ៧ប្រការ​ ​របស់​ព្រះអង្គ​ ​ដូច្នេះ​គឺ​ ​ចក្ករ័តន៍​។​បេ​។​ ​ទ្រង់​ឈ្នះ​ ​គ្រប​សង្កត់​ ​ប្រសិនបើ​ព្រះ​កុមារ​នេះ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​មា​នដ​ម្បូល​ ​គឺ​កិលេស​បើក​ហើយ​។​ ​
 [​២៩​]​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​បាទា​ប្រតិស្ឋាន​ស៊ប់​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ ​ដែល​មាន​ព្រះ​បាទា​ប្រតិស្ឋាន​ស៊ប់​នេះឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​នោះ​។​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់