ការ​ថ្វាយព្រះ​ភ្លើង​នូវ​ព្រះ​សរីរៈ​នៃ​ព្រះមានព្រះភាគ​ ​ក៏​សូមឲ្យ​សម្រេច​យ៉ាងនោះ​ចុះ​។​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ចូល​ទៅកាន់​ជើងថ្ករ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​មកុដ​ពន្ធន​ចេតិយ​ ​របស់​ពួក​មល្ល​ក្សត្រ​ ​ទៀប​ក្រុង​កុសិនារា​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ធ្វើ​ប្រទក្សិណ​ជើងថ្ករ៣ជុំ​ហើយ​ ​បើក​អំពី​ខាង​ព្រះបាទ​(​១​)​ ​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​។​ ​ឯ​ពួក​ភិក្ខុ​ទាំង៥០០រូប​នោះ​ ​ក៏​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ហើយ​ ​ប្រណម្យ​អញ្ជលី​ ​ធ្វើ​ប្រទក្សិណ៣ជុំ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​។​ ​កាលដែល​ព្រះ​មហាកស្សប​មាន​អាយុ​ ​នឹង​ពួក​ភិក្ខុ​ទាំង៥០០រូប​នោះ​ ​ថ្វាយបង្គំ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ព្រះ​មហាកស្សប​ចូល​ចតុត្ថជ្ឈាន​ ​ចេញ​ចាក​ចតុត្ថជ្ឈាន​ ​ហើយ​អធិដ្ឋាន​ថា​ ​សូមឲ្យ​ព្រះបាទ​ទាំងគូ​ទំ​លាយ​សំពត់​ទាំង៥០០គូ​ ​ព្រមទាំង​សំឡី​ ​និង​ព្រះ​មឈូស​មាស​ ​និង​ជើងថ្ករ​ធ្វើ​ដោយ​ខ្លឹមចន្ទន៍​ ​ហើយ​លៀនចេញ​មក​ប្រតិស្ឋាន​លលើ​ក្បាល​របស់ខ្ញុំ​។​ ​គ្រានោះ​ ​ព្រះបាទ​ទាំងគូ​ ​ក៏​ទំ​លាយ​សំពត់​ទាំង៥០០គូ​ជាដើម​ ​លៀនចេញ​មក​ ​ដំណាលគ្នា​នឹង​ការ​អធិដ្ឋាន​ចិត្ត​របស់​ព្រះ​មហាកស្សប​ ​ប្រៀប​ដូច​ព្រះចន្ទ្រ​ពេញវង់​ ​ចេញ​មក​អំពី​ចន្លោះ​ពពក​។​ ​ព្រះ​មហាកស្សប​ក៏​លាដៃ​ឡើង​ចាប់​ព្រះ​បាទា​លើកដាក់​លើ​សិរ្សៈ​របស់​លោក​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់