គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​ក្សត្រ​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​ក្សត្រ​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ញាតិ​ផ្ទាល់​របស់​យើង​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​ក្សត្រ​ថូ​លិ​ ​អ្នក​ក្រុង​អ​ល្ល​កប្បៈ​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​ក្សត្រ​ថូ​លិ​ ​អ្នក​ក្រុង​អ​ល្ល​កប្បៈ​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នក​នៅក្នុង​ក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​ ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​ក្សត្រ​កោ​ឡិយៈ​ ​អ្នកក្រុង​រាម​គ្រាម​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​ក្សត្រ​កោ​ឡិយៈ​ ​អ្នកក្រុង​រាម​គ្រាម
ថយ | ទំព័រទី ៣៤៤ | បន្ទាប់