បពិត្រ​ព្រះ​សម្មតិទេព​ ​ចក្រ​ទាំងឡាយ​ ​កើតមាន​ត្រង់​ផ្ទៃ​ព្រះ​បាទា​ ​នៃ​ព្រះរាជ​កុមារ​នេះ​ ​ប្រដាប់ដោយ​កាំ​មួយ​ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​និង​ដុំ​ ​មាន​ចន្លោះ​ស្មើគ្នា​គ្រប់​អន្លើ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ ​ដែល​មាន​រូប​ចក្រ​កើតមាន​ត្រង់​ផ្ទៃ​ព្រះ​បាទា​ខាងក្រោម​ ​ប្រដាប់ដោយ​កាំ​មួយ​ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​និង​ដុំ​ ​មាន​ចន្លោះ​ស្មើគ្នា​គ្រប់​អន្លើ​នេះឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​នោះ​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​បណ្ហិ​ ​គឺ​កែង​ព្រះបាទ​វែង​(​១​)​ ​។​ ​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​អង្គុលី​ ​គឺ​ម្រាម​ព្រះហស្ត​ ​និង​ម្រាម​ព្រះបាទ​វែង​(​២​)​ ​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មានផ្ទៃ​ព្រះហស្ត​ ​និង​ផ្ទៃ​ព្រះបាទ​ទន់ល្វន់​ ​(​ដូចជា​ដុំ​សំឡី​ ​ដែលគេ​ថ្ពេច​អស់​មួយ​រយ​ដង​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មានផ្ទៃ​ព្រះហស្ត​ ​និង​ផ្ទៃ​ព្រះបាទ​ប្រទាក់​ដោយ​ក្រឡា​ដូចជា​សំណាញ់​។​

​(​១​)​ ​បើ​ចែក​សរីរប្បទេស​ត្រង់នោះ​ជា៤ភាគ​ ​ពីរ​ភាគ​ជា​ចុង​ព្រះបាទ​ ​មួយ​ភាគ​ ​ជា​ព្រះបាទ​ ​មួយ​ភាគ​ ​ជា​ព្រះ​បណ្ហិ​។​ ​(​២​)​ ​ចំណែកខាង​ព្រះហស្ត​ ​ម្រាម​ទាំង៤វែង​ស្មើគ្នា​ ​ព្រះបាទ​ ​ម្រាម​ទាំង៥​ ​វែង​ស្មើគ្នា​ ​ម្រាម​ទាំងអស់​ ​មូល​ត្រសូល​រៀវ​ល្អ​ ​ដូចជា​ផង់​មនោសិលា​ ​ដែលគេ​លាយ​ប្រេង​ហើយ​លញ់​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់