បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​លោមា​ ​គឺ​រោម​ ​ក្នុង​រណ្តៅ​មួយ​ៗ​ ​តែមួយ​សរ​សៃៗ​ ​រាល់​រណ្តៅ​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ចុង​ព្រះ​លោមា​ ​ង​ ​ឡើងលើ​ ​ជា​ទក្ខិណាវដ្ត​ ​វិលវង់​ព័ទ្ធពេន​ទៅ​ខាងស្តាំ​ ​មាន​ពណ៌ខៀវ​ស្រស់​ ​ដូចជា​ពណ៌​នៃ​ផ្កា​អញ្ជ័ន​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​កាយ​ត្រង់​ ​ដូចជា​កាយ​ព្រហ្ម​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​មំសៈ​ ​គឺ​សាច់៧អន្លើ​ពេញលេញ​ ​(​គឺ​ត្រង់​ខ្នង​ ​ព្រះហស្ត​ទាំង២​ ​ខ្នង​ព្រះបាទ​ទាំង២​ ​ព្រះ​អង្សកូដ​ ​គឺ​ចង្កួយស្មា​ទាំង២​ ​និង​ត្រង់​ព្រះ​ខន្ធ​ប្ប​ទេស​ ​គឺ​ព្រះ​ក​ ​សរីរប្រទេស​ទាំង៧អន្លើ​នេះ​ ​មានសាច់​ពេញលេញ​ល្អ​ ​ឥតមាន​ឃើញ​សរសៃ​ឡើយ​)​។​ ​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ចំណែក​កន្លះ​ព្រះ​កាយ​(​១​)​ ​ខាងដើម​ ​ស្រដៀងគ្នា​នឹង​ចំណែក​កន្លះ​កាយ​នៃ​រាជសីហ៍​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សត្វ​សីហៈ​ ​មាន​កាយ​ពាក់កណ្តាល​ទៅលើ​ពេញលេញ​ ​កាយ​ខាងក្រោម​ ​មិន​ពេញ​ទេ​ ​ចំណែក​ព្រះ​មហាបុរស​ ​ក៏​មាន​ព្រះ​កាយ​ពាក់កណ្តាល​ខាងលើ​ពេញលេញ​ ​ដូច​កាយ​សីហៈ​ដែរ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់