បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចង្អួរនៃព្រះបិដ្ឋិប្រទេស ពេញបរិបូណ៌ គឺមានខ្នងពេញស្មើ ឥតមានចង្អួរផតខូង ត្រង់កណ្តាលឡើយ។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានទ្រង់ទ្រាយព្រះកាយ ប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃ(១) គឺមានកាយ និងព្យាមប្រវែងគ្នា (ដូចជាជ្រៃមានប្រវែងដើម និងមែកមិនលើស មិនខ្វះហួសគ្នាប៉ុន្មាន)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះខន្ធប្បទេស គឺព្រះសុរង មូលសម។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែង សម្រាប់ទទួលរសអាហារ(២) ។

(១) ដើមជ្រៃមានមែកបែកចេញពីដើម មានប្រវែងស្មើគ្នា ទោះបី៥០ហត្ថ ឬ១០០ហត្ថ ក៏មានប្រមាណត្រូវគ្នា មិនខុស ទាំងបណ្តោយ ទាំងទទឹង ចំណែកខាងព្រះកាយរបស់ព្រះមានព្រះភាគ ក៏មានប្រមាណត្រូវគ្នា ទាំងជំហរព្រះកាយ ទាំងព្យាមដែរ។ (២) អដ្ឋកថា ថា មានសរសៃយ៉ាងឆ្មារល្អិត ៧ពាន់ ប្រជុំស្រោបត្រង់ព្រះសុរង (សម្រាប់ទទួលនំារសអាហារ ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយ ក្នុងព្រះកាយទាំងមូលបាន ឥតមានទើសទាក់) សូម្បីអាហារយ៉ាងតិចប៉ុនគ្រាប់ល្ង១ ដែលទ្រង់ដាក់ត្រង់ចុងព្រះជីវ្ហា ក៏អាចជ្រួតជ្រាបសព្វសព៌ាង្គកាយបាន។