បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ហនុ​ ​គឺ​ចង្កា​ ​សណ្ឋាន​ ​ស្រដៀងនឹង​ចង្កា​រាជសីហ៍​ ​(​ពេញ​បរិបូណ៌​ ​ប្រហែល​ដូច​ព្រះចន្ទ​ត្រង់​ថ្ងៃ១២កើត​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះទន្ត​ ​គឺ​ធ្មេញ៤០គត់​ ​(​ខាងលើ២០​ ​ខាងក្រោម២០​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះទន្ត​រាបស្មើ​ ​(​មិន​ប្រជួស​ ​ឬ​ច្រពើស​ខ្ពស់​ទាប​ឡើយ​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​របៀប​នៃ​ព្រះទន្ត​ជិតស្និទ្ធ​ល្អ​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ទាឋា​ ​គឺ​ព្រះ​ចង្កូម​ ​(​ទាំង៤​)​ ​សស្អា​ត​ ​(​ភ្លឺរុងរឿង​ជាង​ពន្លឺ​ផ្កាយព្រឹក​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ជិវ្ហា​ដ៏​ទន់​ ​ល្មមល្មៃ​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះសូរសៀង​ ​គឺ​សូរសព្ទ​សំឡេង​ ​ក្រាងក្រអៅ​ ​ដូចជា​សំឡេង​នៃ​មហាព្រហ្ម​ ​កាលបើ​បញ្ចេញ​ព្រះ​វាចា​ ​ឮ​ពីរោះ​ ​ដូចជា​សំឡេង​នៃ​សត្វ​ករវិក​។
ថយ | ទំព័រទី ៣៩ | បន្ទាប់