ឱទ្យាន​ ​បានឃើញ​បុរស​មាន​អាពាធ​ ​ឈឺធ្ងន់​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ដេក​នៅក្នុង​ទឹកមូត្រ​ ​និង​លាមក​របស់​ខ្លួន​ ​ដែល​ជន​ទាំងឡាយ​ដទៃ​ ​កំពុង​លើកឲ្យ​ក្រោក​ ​ជន​ទាំងឡាយ​ដទៃ​ ​កំពុង​ផ្តេក​ឲ្យ​ដេក​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​សួរ​ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នេះ​ ​ធ្វើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​គាត់​ ​មិន​ដូច​ភ្នែក​ពួក​ជន​ដទៃ​ ​ទាំង​ក្បាល​របស់​គាត់​ ​ក៏​មិន​ដូច​ក្បាល​ពួក​ជន​ដទៃ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឯ​បុរស​នុ៎ះ​ ​ឈ្មោះថា​ ​បុរស​ឈឺ​ ​ទើប​ព្រះរាជ​កុមារ​សួរ​ទៀត​ថា​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នុ៎ះ​ ​ហេតុ​ម្តេច​បាន​ជា​ឈ្មោះថា​ ​បុរស​ឈឺ​ ​ខ្ញុំ​ព្រះអង្គ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នុ៎ះ​ ​ធ្វើ​ដូចម្តេច​នឹង​ឲ្យ​រួចចាក​ជម្ងឺ​នោះ​បាន​ ​(​ព្រោះហេតុនោះ​)​ ​បាន​ជា​ឈ្មោះថា​ ​បុរស​ឈឺ​ ​ទើប​ព្រះរាជ​កុមារ​សួរ​ទៀត​ថា​ ​នែ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​ចំណែក​អាត្មាអញ​ ​មាន​ជម្ងឺ​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ឈឺចាប់​ទៅ​បានទេ​ឬ​ ​ខ្ញុំ​ព្រះអង្គ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មនុស្ស​ទាំងឡាយ​គ្រប់គ្នា​ ​ទោះ​ព្រះអង្គ​ក្តី​ ​ទោះ​យើងខ្ញុំ​ទាំងឡាយ​ក្តី​ ​សុទ្ធតែ​មាន​ជម្ងឺ​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ឈឺចាប់​
ថយ | ទំព័រទី ៥២ | បន្ទាប់