ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​កាសាវពស្ត្រ​ទាំងឡាយ​ ​លះ​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ចំពោះ​ធម្មវិន័យ​ ​និង​បព្វជ្ជា​ណា​ ​ធម្មវិន័យ​ ​និង​បព្វជ្ជា​នោះ​ ​មិន​ថោកទាប​ឡើយ​ ​អម្បាល​ព្រះ​វិបស្សី​កុមារ​ ​ម្តេច​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​កាសាវពស្ត្រ​ទាំងឡាយ​ ​លះ​គេហដ្ឋាន​ ​ទ្រង់ព្រះ​ផ្នួស​ទៅ​ហើយ​ ​ចុះ​យើង​រាល់គ្នា​ ​ម្តេច​ក៏​មិន​បួស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ពពួក​មហាជន​ទាំង៨ហ្មឺន​ ​៤ពាន់​នាក់​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ហើយ​បួស​តាម​ព្រះ​វិបស្សី​ពោធិសត្វ​ ​ដែល​ចេញ​ចាក​ព្រះរាជនិវេសន៍​ ​ទ្រង់ព្រះ​ផ្នួស​ក្នុង​កាលនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​ពួក​បរិសទ្យ​ទាំងនោះ​ ​ហែរ​ហម​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ស្រុក​និគមជនបទ​រាជធានី​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទៅ​គត់​ក្នុង​ទីស្ងាត់​ ​ទ្រង់​ពួន​សម្ងំ​នៅ
ថយ | ទំព័រទី ៦៤ | បន្ទាប់