[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​ហ្ន៎​មាន​ឡើង​ ​ទើប​មាន​ជរា​ ​និង​មរណៈ​ ​ជរា​និង​មរណៈ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាលបើ​ជាតិ​មាន​ហើយ​ ​ទើប​មាន​ជរា​ ​និង​មរណៈ​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​មាន​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ទៀត​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ទើប​កើតមាន​ជាតិ​ ​ជាតិ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ភព​មាន​ ​ជាតិ​ក៏​មាន​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ភព​ទើប​កើតមាន​ ​ភព​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ឧបាទាន​កើតមាន​ ​ភព​ក៏​កើតមាន
ថយ | ទំព័រទី ៦៦ | បន្ទាប់