[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​បា​ដ​លិ​ព្រឹក្ស​ ​(​ដើម​ជ្រនៀង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​បុណ្ឌរីក​ព្រឹក្ស​(​១​)​ ​(​ដើម​ស្វាយស​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​សាលព្រឹក្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​សិរី​សព្រឹ​ក្ស​ ​(​ដើម​ច្រេស​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​ឧទុម្ពរ​ព្រឹក្ស​ ​(​ដើម​ល្វា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​និគ្រោធ​ព្រឹក្ស​ ​(​ដើម​ជ្រៃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​អស្សត្ថ​ព្រឹក្ស​ ​(​ដើមពោធិ៍​បាយ​)​។​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ខ​ណ្ឌៈ១​ ​តិស្សៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​
​(​១​)​ ​បុណ្ឌរីក​សព្ទ​នេះ​ ​បើ​ក្នុង​ទី​ឯទៀត​ ​ប្រែថា​ ​ឈូកស​ ​ក៏បាន​។​ ​តែ​ក្នុង​ទីនេះ​ ​បាន​ជា​ប្រែថា​ ​ស្វាយស​ ​ព្រោះ​អដ្ឋកថា​ ​ថា​ ​សេ​តម្ព​រុក្ខ​ ​នឹង​ហៅថា​ ​សេ​តម្ព​ព្រឹក្ស​ ​ដូច្នេះ​វិញ​ក៏បាន​។​
ថយ | ទំព័រទី ៧ | បន្ទាប់