មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​អភិភូ១​ ​សម្ភវៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​សោ​នៈ១​ ​ឧត្តរៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​វិធូ​រៈ១​ ​សញ្ជី​វៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​ភិយ្យោ​សៈ១​ ​ឧត្តរៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​តិស្សៈ១​ ​ភារ​ទ្វា​ជៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តថាគត​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ ​សារីបុត្ត១​ ​មោគ្គល្លាន១​។​
ថយ | ទំព័រទី ៨ | បន្ទាប់