ប្រាសចាក​រាគៈ​ ​រំលត់​ ​(​នូវ​កង​ទុក្ខ​)​ ​និង​ព្រះនិព្វាន​ ​នេះឯង​ជា​ឋានៈ​ ​ដែល​ពួក​សត្វ​ ​ឃើញ​បាន​ដោយ​ក្រ​ ​បើទុកជា​តថាគត​សំដែងធម៌​ ​ពួក​សត្វ​ដទៃ​ ​មិន​គប្បី​អាច​ដឹង​ច្បាស់​បាន​ ​សេចក្តី​លំបាក​កាយ​នោះ​ ​នឹង​មានដល់​តថាគត​ ​ការបៀតបៀន​នោះ​ ​នឹង​មានដល់​តថាគត​។​ ​ម្នាល​ព្រហ្ម​ ​មិន​តែប៉ុណ្ណោះ​ ​មាន​សេចក្តី​ដំណាល​ថា​ ​គាថា​ទាំងឡាយ​នេះ​ ​ចំឡែក​ដែរ​ ​ដែល​តថាគត​មិនធ្លាប់​បានឮ​ក្នុង​កាលមុន​ ​ក៏​ច្បាស់ប្រាកដ​ដល់​តថាគត​ ​ថា​
​ឥឡូវនេះ​ ​តថាគត​គួរ​សំដែងធម៌​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​ដោយ​កម្រ​។​បេ​។​ ​កំពុង​ចាក់ស្រែះ​ ​

 ម្នាល​ព្រហ្ម​ ​កាល​តថាគត​ពិចារណា​ឃើញ​ដូច្នេះហើយ​ ​ចិត្ត​តថាគត​ ​ក៏​ឱន​ទៅ​រក​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​ឱន​ទៅ​រក​ការសំដែង​ធម៌​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាព្រហ្ម​នោះ​ ​ក្រាបបង្គំទូល​អស់​វារៈ​ ​ជា​គំរប់២ដង​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាព្រហ្ម​នោះ​ ​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូច្នេះ​ ​វារៈ​ជា​គំរប់៣ដង​ផង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ ​សូម​ព្រះ​សុគត​សំដែងធម៌​ ​(​ដ្បិត​)​ ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ដែល​មាន​ធូលី​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់