ដែល​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​លូតលាស់​តាម​ទឹក​ ​លិច​នៅក្នុង​ទឹក​នៅឡើយ​ ​ផ្កា​ជលជាត​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ដែល​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​ឋិតនៅ​ត្រឹម​ស្មើនឹង​ទឹក​ ​ផ្កា​ជលជាត​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ដែល​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​ដុះ​ខ្ពស់​ឡើង​ជាង​ទឹក​ ​មិន​ជាប់​ប្រឡាក់​ដោយ​ទឹក​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រមើល​មើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​ក៏​ទ្រង់​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ពួក​ខ្លះ​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​តិច​ក្នុង​ចក្ខុ​ ​ខ្លះ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ច្រើន​ក្នុង​ចក្ខុ​ ​ខ្លះ​មាន​ឥន្ទ្រិយ​ក្លៀវក្លា​ ​ខ្លះ​មាន​ឥន្ទ្រិយ​ទន់​ ​ខ្លះ​មាន​អាការ​ល្អ​ ​ខ្លះ​មាន​អាការ​អាក្រក់​ ​ខ្លះ​ពន្យល់​បាន​ដោយ​ងាយ​ ​ខ្លះ​ពន្យល់​បាន​ដោយ​ក្រ​ ​ខ្លះ​មា​នភ័ព​ ​ខ្លះ​ឥត​ភ័ព​ ​ខ្លះ​ជា​អ្នក​ឃើញ​នូវ​ទោស​ ​ក្នុង​បរលោក​ ​ជាស​ភាវៈ​គួរខ្លាច​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​មហាព្រហ្ម​ ​បាន​ដឹង​បរិវិតក្កៈ​ ​ក្នុង​ហឫទ័យ​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយចិត្ត​របស់​ខ្លួន​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
 [​៤៥​]​ ​បុរស​មាន​ចក្ខុ​ ​ឈរ​លើកំពូល​ភ្នំ​ថ្ម​សុទ្ធ​ ​មើលឃើញ​ប្រជុំជន​ ​ដោយ​ជុំវិញ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​បពិត្រ​
ថយ | ទំព័រទី ៨២ | បន្ទាប់