ព្រះអង្គ​អ្នកមាន​ប្រាជ្ញា​ល្អ​ ​មាន​សម​ន្ត​ចក្ខុ​ ​ព្រះអង្គ​ជា​អ្នកមាន​សេចក្តី​សោក​ទៅ​ប្រាស​ហើយ​ ​សូម​ទ្រង់​ស្តេច​ឡើង​កាន់​ប្រាសាទ​ ​គឺ​ព្រះធម៌​ ​ប្រមើល​មើល​នូវ​ប្រជុំជន​អ្នក​ច្របូកច្របល់​ដោយ​សេចក្តី​សោក​ ​ដែល​ជាតិ​ជរា​ ​កំពុង​គ្រប​សង្កត់​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​។​ ​បពិត្រ​ព្រះអង្គ​ ​អ្នកមាន​ព្យាយាម​ ​អ្នកឈ្នះ​សង្គ្រាម​ ​អ្នកដឹកនាំ​ពួក​វេនេយ្យសត្វ​ ​អ្នក​ឥត​បំណុល​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​ត្រាច់​ទៅ​ក្នុង​លោក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​សត្វ​ទាំងឡាយ​ដែល​បម្រុង​នឹង​ត្រាស់​ដឹង​ធម៌​ ​ក៏មានដែរ​។​

 [​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​មហាព្រហ្ម​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​នឹង​មហាព្រហ្ម​នោះ​ ​ដោយ​ព្រះ​គាថា​ដូច្នេះ​ថា​
​ទ្វារ​នៃ​ព្រះនិព្វាន​ ​គឺ​អរិយមគ្គ​បើក​ដល់​អ្នក​ហើយ​ ​សត្វ​ទាំងឡាយ​ណា​ ​មាន​សោត​បសាទ​ ​សត្វ​ទាំងនោះ​ ​ចូរ​បញ្ចេញ​នូវ​សទ្ធា​មក​ចុះ​ ​ម្នាល​ព្រហ្ម​ ​តថាគត​សំគាល់​នូវ​សេចក្តី​នឿយ​លំបាក​ ​បាន​ជា​មិនទាន់​សំដែងធម៌​ដ៏​ឧត្តម​ ​ដែល​តថាគត​ស្ទាត់​ហើយ​ ​ក្នុង​សំណាក់​មនុស្ស​ទាំងឡាយ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់