[​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មហាព្រហ្ម​ ​ជ្រាប​ថា​ ​អាត្មាអញ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ប្រទាន​ឱកាស​ ​ដើម្បីនឹង​សំដែងធម៌​ដូច្នេះហើយ​ ​ក៏​ថ្វាយបង្គំលា​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​អំពី​ទីនោះ​ទៅ​។​
 ​[​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​តថាគត​គួរ​សំដែងធម៌​ ​ដល់​អ្នកណា​មុន​ហ្ន៎​ ​អ្នកណា​ ​អាច​ដឹង​ធម៌​នេះ​ឆាប់រហ័ស​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះរាជ​បុត្ត​ព្រះនាម​ខ​ណ្ឌៈ​ ​និង​កូន​បុរោហិត​ ​ឈ្មោះ​តិស្សៈ​នេះ​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ចក្ខុ​ ​អាស្រ័យ​នៅក្នុង​រាជធានី​ ​ឈ្មោះ​ពន្ធុ​មតី​ ​ជា​យូរអង្វែង​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​សំដែងធម៌​ ​ដល់​រាជបុត្ត​ ​ព្រះនាម​ខ​ណ្ឌៈ​ ​និង​កូន​បុរោហិត​ឈ្មោះ​ ​តិស្សៈ​ ​ជាមុន​ចុះ​ ​ជន​ទាំងនោះ​ ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់រហ័ស​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បាត់​អំពី​ទី​ជិត​នៃ​ពោធិព្រឹក្ស​
ថយ | ទំព័រទី ៨៤ | បន្ទាប់