[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត​ ​(​ប្រជុំ​សាវ័ក​)​ ​៣ដង​ ​គឺ​សាវក​សន្និបាត​ ​មាន​ភិក្ខុ​ចំនួន៦លាន​ ​៨សែន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ១សែន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៨ហ្មឺន​រូប​ម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត៣ដង​ ​គឺ​សាវក​សន្និបាត​ ​មាន​ភិក្ខុ​ចំនួន១សែន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៨ហ្មឺន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៧ហ្មឺន​រូប​ម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​
ថយ | ទំព័រទី ៩ | បន្ទាប់