ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​ទាំងនោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រាប់​អំពី​កប្ប​នេះ​ ​(​ថយក្រោយ​ទៅ​)​ ​៩១កប្ប​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើតឡើង​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់ព្រះ​សម្ភព​ក្នុង​ខត្តិយ​ត្រកូល​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជា​កោ​ណ្ឌញ្ញ​គោត្រ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​ព្រះជន្ម៨ហ្មឺន​ឆ្នាំ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​ដើម​បា​ដ​លិ​ព្រឹក្ស​ ​(​ដើម​ច្រនៀង​)​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ខ​ណ្ឌៈ១​ ​តិស្សៈ១​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​សាវក​សន្និបាត៣ដង​ ​គឺ​សាវក​សន្និបាត​ម្តង​ ​មាន​ភិក្ខុ៦លាន៨សែន​រូប
ថយ | ទំព័រទី ១០៥ | បន្ទាប់