ហួងហែង​ ​ការ​រក្សា​មាំ​កើតមាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​កំណាញ់​ ​អកុសលធម៌​ ​ដ៏​លាមក​ជាច្រើន​ ​គឺ​ការ​កាន់ដំបង​ ​កាន់​គ្រឿងសស្ត្រាវុធ​ ​ការ​ឈ្លោះ​ទាស់ទែង​វិវាទ​ ​ពាក្យ​ថា​ ​ឯងមឹង​ ​ពាក្យ​ញុះញង់​ ​ពាក្យ​កុហក​កើតមាន​ ​ព្រោះ​អាស្រ័យ​ការ​រក្សា​មាំ​ ​គឺថា​ ​មានការ​រក្សា​មាំ​ ​ជាហេតុ​ ​ពាក្យ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​អកុសលធម៌​ ​ដ៏​លាមក​ជាច្រើន​ ​គឺ​ការ​កាន់ដំបង​ ​កាន់​គ្រឿងសស្ត្រាវុធ​ ​ការ​ឈ្លោះ​ទាស់ទែង​វិវាទ​ ​ពាក្យ​ថា​ ​ឯងមឹង​ ​ពាក្យ​ញុះញង់​ ​ពាក្យ​កុហក​ ​រមែង​កើតមាន​ ​ព្រោះ​ការ​រក្សា​មាំ​ ​ជាហេតុ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ការ​រក្សា​មាំ​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​។​ ​កាលបើ​មានការ​រក្សា​មាំ​ ​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ការ​រក្សា​មាំ​រលត់​ហើយ​ ​បើ​ដូច្នោះ​ ​តើ​អកុសលធម៌​ដ៏​លាមក​ជាច្រើន​ ​គឺ​ការ​កាន់ដំបង​ ​កាន់​គ្រឿងសស្ត្រាវុធ​ ​ការ​ឈ្លោះ​ទាស់ទែង​វិវាទ​ ​ពាក្យ​ថា​ ​ឯងមឹង​ ​ពាក្យ​ញុះញង់​ ​ពាក្យ​កុហក​ ​គប្បី​កើតមាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​
ថយ | ទំព័រទី ១២៥ | បន្ទាប់