សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ប្រុង​កម្កល់​វចីកម្ម​ ​ប្រកបដោយ​មេត្តា​។​បេ​។​ ​ប្រុង​ដម្កល់​មនោ​កម្ម​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​លាភ​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ធម៌​ ​ដែល​បាន​មក​ដោយ​ធម៌​ ​ហោចទៅ​ ​សូម្បី​វត្ថុ​ដែលគេ​ដាក់ចុះ​ក្នុង​បាត្រ​ ​ពួក​ភិក្ខុ​មានការ​បរិភោគ​ ​ដោយ​មិនបាច់​ចែករំលែក​ដោយ​លាភ​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​គឺជា​អ្នកមាន​ការ​បរិភោគ​ ​ជា​សាធារណៈ​ ​ជាមួយនឹង​សព្រហ្មចារី​ទាំងឡាយ​ ​ដែល​មាន​សីល​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីល​ទាំងឡាយ​ណា​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុះ​ ​មិន​ពពាល​ ​ជា​សីល​របស់​មនុស្ស​អ្នកជា​ ​(​មិនជា​ខ្ញុំ​តណ្ហា​)​ ​អ្នកប្រាជ្ញ​តែង​សរសើរ​ ​ជា​សីល​មិនបាន​ជ្រោកជ្រាក​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​សី​លញុំាង​សមាធិ​ឲ្យ​ប្រព្រឹត្តទៅ​បាន
ថយ | ទំព័រទី ១៧៣ | បន្ទាប់