ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​សារីបុត្ត​ ​អាសភិវាចា​(​១​)​ ​ដែល​អ្នក​និយាយ​នេះ​ ​លើសលុប​ពេក​ ​សីហនាទ​ ​ដែល​អ្នក​ប្រកាន់​ហើយ​ ​បន្លឺ​ឡើង​ហើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជ្រះថ្លា​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដោយហេតុ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ជា​អ្នក​ត្រាស់​ដឹង​ក្រៃលែង​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​សម្ពោធិញ្ញាណ​ ​មិន​មាន​ក្នុង​អតីតកាល​ ​មិន​មាន​ក្នុង​អនាគតកាល​ ​ឬមិន​មាន​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ទេ​ ​ដូច្នេះ​ជា​សំដី​ដោយឡែក​ ​ម្នាល​សារីបុត្ត​ ​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដែល​មាន​ក្នុង​អតីតកាល​ ​ព្រះមានព្រះភាគ​ទាំងអស់​នោះ​ ​អ្នក​បាន​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​ដោយចិត្ត​របស់​ខ្លួន​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ផង​ ​មានធម៌​យ៉ាងនេះ​។​ ​មាន​បញ្ញា​យ៉ាងនេះ​។​ ​មានធម៌​ជា​គ្រឿង​នៅ​(​២​)​ ​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​អាសវៈ​យ៉ាងនេះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​កំណត់​ដឹង​មិនបានទេ​។​ ​
​(​១​)​ ​សំដី​អង់អាច​ ​ឥត​ខ្លាចញញើត​។​ ​(​២​)​ ​ធម៌​ជា​គ្រឿង​នៅ​ ​មាន៩​ ​គឺ​រូប​សមាបត្តិ៤​ ​អរូប​សមាបត្តិ៤​ ​និង​សញ្ញា​វេទយិត​និរោធ១​ ​ធម៌​ទាំង៩នេះ​ ​នឹង​ហៅ​អនុ​បុព្វ​វិហារធម៌​ ​ដូច្នេះ​វិញ​ក៏បាន​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់