ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ ​ដោយ​ប្រពៃ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​ដល់​នូវ​សុន្ទរ​ស្ថាន​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ទ្រង់​ទូន្មាន​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ទ្រង់​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ដូច្នេះ​ ​អរិយសាវ័ក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​នឹង​ហៅថា​ ​អ្នក​ចូរ​ចូល​មក​មើល​ដូច្នេះ​បាន​ ​ជា​ធម៌​ ​ដែល​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ឧ​គ្ឈ​ដិ​ត​ញ្ញូ​បុគ្គល​ជាដើម​ ​គប្បី​ដឹង​ដោយជាក់​ច្បាស់​ក្នុងចិត្ត​នៃ​ខ្លួន​ដូច្នេះ​ ​អរិយសាវ័ក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ពួក​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដោយ​ប្រពៃ​ ​ពួក​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដោយ​ត្រង់​ ​ពួក​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន​ ​ពួក​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដោយសមគួរ​ ​ព្រះសង្ឃ​ទាំងអស់​នោះ
ថយ | ទំព័រទី ២០១ | បន្ទាប់