ម្នាល​គ្នាយើង​ ​ពួក​យើង​ ​ឲ្យ​នាង​អម្ព​បាលី​បញ្ឆោត​បាន​ហើយ​ហ្ន៎​។​ ​លំដាប់នោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ត្រេកអរ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​នាង​អម្ព​បាលី​ផ្កាមាស​ ​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ថ្លៃថ្លា​ក្នុង​អារាម​របស់​ខ្លួន​ ​ហើយ​ឲ្យ​បម្រើ​ទៅ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​អំពី​ព្រលឹម​ ​ស្តេច​សំដៅ​ទៅកាន់​ទី​អង្គាស​ចង្ហាន់​ ​របស់​នាង​អម្ព​បាលី​ផ្កាមាស​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​លុះ​ស្តេច​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​គ្រានោះ​ ​នាង​អម្ព​បាលី​ផ្កាមាស​ ​បាន​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពី​សារ​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ហាមឃាត់​។​ ​លំដាប់នោះ​ ​នាង​អម្ព​បាលី​ផ្កាមាស​ ​កំណត់​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេចហើយ​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​នាង​អម្ព​បាលី​ផ្កាមាស​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា
ថយ | ទំព័រទី ២០៩ | បន្ទាប់