ព្រោះ​ហេតុ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​អាពាធ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប៉ុន្តែ​ខ្ញុះ​ព្រះអង្គ​ ​មាន​សេចក្តី​សង្ឃឹម​ខ្លះ​ថា​ ​ព្រះមានព្រះភាគ​ ​មិនទាន់​សំដែងធម៌​នីមួយ​ដ៏​ប្លែក​ ​ប្រារព្ធ​នឹង​ភិក្ខុសង្ឃ​ដរាបណា​ទេ​ ​ព្រះមានព្រះភាគ​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ភិក្ខុសង្ឃ​នៅ​នឹក​ប៉ុនប៉ង​អ្វី​ក្នុង​តថាគត​ទៀត​ ​ម្នាល​អានន្ទ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ខាងក្នុង​ខាងក្រៅ​ ​ម្នាល​អានន្ទ​ ​កណ្តាប់​ដៃ​នៃ​អាចារ្យ​ ​មិន​មាន​ក្នុង​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ទេ​ ​ម្នាល​អានន្ទ​ ​អ្នកណា​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​គ្រប់គ្រង​ភិក្ខុសង្ឃ​ដូច្នេះ​ក្តី​ ​ថា​ភិក្ខុសង្ឃ​ជា​អ្នក​អាង​នូវ​អាត្មាអញ​ដូច្នេះ​ក្តី​ ​ម្នាល​អានន្ទ​ ​អ្នកនោះ​សមជា​ពោល​ពាក្យ​ណាមួយ​ ​ប្រារព្ធ​នឹង​ភិក្ខុសង្ឃ​មិនខាន​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មិន​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​គ្រប់គ្រង​សង្ឃ​ដូច្នេះ​ ​ឬថា​ ​ភិក្ខុសង្ឃ​ជា​អ្នក​អាង​ ​នូវ​អាត្មាអញ​ដូច្នេះ​សោះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ ​នឹង​ពោល​ពាក្យ​ណាមួយ​ ​ប្រារព្ធ​នឹង​ភិក្ខុសង្ឃ​ ​ធ្វើអ្វី​ទៀត​។​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​តថាគត​គ្រាំគ្រា​ហើយ​ ​ចម្រើន​ហើយ​ ​ចាស់ហើយ​ ​កន្លង​អាយុកាល​ ​ដល់​បច្ឆិមវ័យ​ហើយ​ ​វ័យ​តថាគត​ ​បាន៨០ឆ្នាំ​ហើយ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់