មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត៣ដង​ ​គឺ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៦លាន​ ​៨សែន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ១សែន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៨ហ្មឺន​រូប​ម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​អ​សោ​កៈ​ ​ជា​ឧបដ្ឋាក​ ​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះបិតា​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​ពន្ធុ​មៈ​ ​ព្រះមាតា​ព្រះនាម​ពន្ធុ​មតី​ ​ជា​ព្រះ​ជនេត្តី​ ​នគរ​ឈ្មោះ​ពន្ធុ​មតី​ ​ជា​រាជធានី​ ​នៃ​ព្រះបាទ​ពន្ធុ​មៈ​។​
 ​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​វិបស្សី​ពោធិសត្វ​ ​ច្យុត​ចាក​ឋាន​តុសិត​ ​ទ្រង់​មានសតិ​សម្បជញ្ញៈ​ ​ចុះ​កាន់​ផ្ទៃ​ ​នៃ​ព្រះមាតា​។​ ​នេះ​ជា​ធម្មតា​ ​(​របស់​ព្រះពោធិសត្វ​)​ ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។
ថយ | ទំព័រទី ២៣ | បន្ទាប់