ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាសន​ព្រហ្មចរិយៈ​នេះ​ ​គប្បី​តាំងនៅ​អស់​កាល​អង្វែង​ ​គប្បី​តម្កល់​នៅ​អស់កាលដ៏យូរ​ ​មួយទៀត​ ​សាសន​ព្រហ្មចរិយៈ​នោះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយ​ប្រការ​ណា​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​សម្តែង​ហើយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​អ្នក​ទាំងឡាយ​ ​គប្បី​រៀន​ដោយ​ប្រពៃ​ ​ហើយ​សេព​ ​ចម្រើន​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ធម៌​ទាំងឡាយ​នោះ​ ​យ៉ាងនេះ​ឯង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​នឹង​ដាស់តឿន​អ្នក​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មាន​សេចក្តី​វិនាស​ទៅជាធម្មតា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ញ៉ាំង​កិច្ច​ទាំងពួង​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ​ ​បរិនិព្វាន​ ​នឹង​មានដល់​តថាគត​ ​មិនយូរ​ឡើយ​ ​កន្លង៣ខែ​ ​អំពី​ថ្ងៃនេះ​ទៅ​ ​តថាគត​ ​នឹង​បរិនិព្វាន​ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះហើយ​ ​ព្រះ​សុគត​ ​ជា​សាស្តា​ ​លុះ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះហើយ​ ​ក៏​ទ្រង់​មាន​ព្រះបន្ទូល​ ​ដូច្នេះ​ ​តទៅទៀត​ថា
ថយ | ទំព័រទី ២៥៥ | បន្ទាប់