​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​ប្រមាទ​ ​ត្រូវ​មានស្មារតី​ ​មាន​សីល​ល្អ​ ​មានតម្រិះ​តម្កល់​នឹង​ល្អ​ ​ចូរ​រក្សា​ចិត្ត​របស់​ខ្លួន​ឲ្យ​រឿយ​ៗ​ចុះ​។​ ​ភិក្ខុ​ណា​មិន​ប្រមាទ​ ​ហើយ​នៅក្នុង​ធម្មវិន័យ​នេះ​ ​(​ភិក្ខុ​នោះ​)​ ​នឹង​លះបង់​ជាតិ​សង្សារ​ ​ហើយ​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​កង​ទុក្ខ​បាន​មិនខាន​។​

​ចប់​ ​ពុទ្ធ​ភាណវារៈ​ទី៣​។​


 [​១០៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ ​លុះ​ស្តេច​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ហើយ​ ​ទ្រង់​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ទ្រង់​ងាក​ក្រឡេក​មើល​នូវ​ក្រុង​វេសាលី​ ​ដូចជា​ដំរី​ដែល​ក្រឡេក​បែរ​មើល​ ​(​នូវ​ទី​ខាងក្រោយ​)​ ​ហើយ​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ឃើញ​ក្រុង​វេសាលី​ម្តងនេះ​ ​ជា​បច្ឆិមទស្សនៈ​ ​(​ការ​ឃើញ​ទីបំផុត​)​ ​ម្នាល​អានន្ទ​ ​មក​យើង​នឹង​ទៅកាន់​ភណ្ឌ​គ្រាម​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់