តថាគត​នឹង​ឆាន់​ទឹក​បន្តិច​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​រទេះ​ចំនួន៥០០​ ​គេ​បរ​ឆ្លង​ទៅ​ហើយ​ ​ទឹក​នោះ​តិច​ ​កង់រទេះ​ក៏​កិន​ ​ល្អក់​វឹកវរ​ ​ហូរ​មក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្ទឹង​ក​កុ​ធៈ​ជិត​នៅ​នេះ​ ​មាន​ទឹកថ្លា​ ​មាន​ទឹក​មាន​រសជាតិ​ស្រួល​ ​មាន​ទឹក​ត្រជាក់​ ​មាន​ទឹក​រង​ ​មាន​កំពង់​ក៏​ស្រួល​ ​ជាទី​គួរ​ត្រេកអរ​ ​ក្នុង​ស្ទឹង​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​នឹង​សោយ​ទឹក​ក៏បាន​ ​នឹង​ស្រង់​ព្រះ​កាយ​ ​ឲ្យ​ត្រជាក់ស្រួល​ក៏បាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នក​ទៅ​ដងទឹក​មក​ឲ្យ​តថាគត​ដោយ​ឆាប់​ ​ម្នាល​អានន្ទ​ ​តថាគត​ស្រេកទឹក​ណាស់​ ​តថាគត​នឹង​ឆាន់​ទឹក​បន្តិច​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​កាន់​បាត្រ​ ​ដើរតម្រង់ទៅ​ស្ទឹង​នោះ​។​ ​លំដាប់នោះ​ ​ស្ទឹងតូច​ ​ដែល​កង់​កិន​ ​ល្អក់​វឹកវរ​ ​ហូរ​មក​នោះ​ ​កាលដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅដល់​ហើយ​ ​ក៏​ត្រឡប់ទៅ​ជា​រង​ថ្លា​ ​មិន​ល្អក់​ហូរ​មកវិញ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា
ថយ | ទំព័រទី ២៧៣ | បន្ទាប់