ក្រាបបង្គំទូល​ព្រះបាទ​ពន្ធុ​មៈ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​មានព្រះហឫទ័យ​រីករាយ​ ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​មាន​សក្តិ៍​ធំ​ ​បាន​កើតឡើង​ហើយ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​មានលាភ​ហើយ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​បាន​ដោយ​ល្អ​ហើយ​ ​ព្រះរាជបុត្រ​ ​ដែល​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ក្នុង​ត្រកូល​ព្រះអង្គ​ហើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដ្បិត​ព្រះរាជ​កុមារ​នេះ​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២​ ​ឯ​មហាបុរស​ដែល​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២​ ​រមែង​មាន​គតិ​តែ២យ៉ាង​ ​មិន​មាន​គតិ​ដទៃទៀត​ទេ​ ​គឺ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រ​ព​ត្រ​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជា​ក្សត្រិយ៍​ឈ្នះ​សង្គ្រាម​ ​មាន​ទីបំផុត​ទល់នឹង​សមុទ្រ​ទាំង៤​ ​មាន​ជនបទ​ដ៏​មំា​មួន​ ​ប្រកបដោយ​រតនៈ៧ប្រការ​ ​ឯ​រតនៈ​ទាំង៧ប្រការ​ ​របស់​ព្រះអង្គ​ ​ដូច្នេះ​គឺ​ ​ចក្ករ័តន៍​ ​(​ចក្រ​កែវ​)​ ​ហត្ថិ​រ័តន៍​ ​(​ដំរី​កែវ​)​ ​អស្សរ័តន៍​ ​(​សេះ​កែវ​)​ ​មណិ​រ័តន៍​ ​(​កែវមណី​)​ ​ឥត្ថីរ័តន៍​ ​(​ស្ត្រី​កែវ​)​ ​គហបតិ​រ័តន៍​ ​(​គហបតី​កែវ​)​ ​បរិនាយក​រ័តន៍​ ​(​នាយ​បរិនាយក​កែវ​)​ ​ជា​គំរប់៧​ ​ព្រះអង្គ​មាន​ព្រះរាជបុត្រ​ច្រើនជាង​ពាន់​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​សភាព​ជា​អ្នក​ព្យាយាម​ ​(​ក្លាហាន​)​ ​អាច​ញាំញី​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន​ ​ព្រះអង្គ​គ្រប​សង្កត់​នូវ​ផែនដី​នេះ​ ​មាន​សាគរ​ជាទីបំផុត​ ​ទ្រង់​គ្រប់គ្រង​ដោយ​ធម៌​ ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ
ថយ | ទំព័រទី ៣៣ | បន្ទាប់