[​១៥២​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​កំពុង​ប្រជុំ​គ្នា​ ​ក្នុង​សណ្ឋាគារដ្ឋាន​ ​ដោយ​កិច្ច​នីមួយ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅកាន់​សណ្ឋាគារដ្ឋាន​ ​របស់​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយ​ដំណឹង​ដល់​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ថា​ ​បពិត្រ​វាសិ​ដ្ឋ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ ​ឥឡូវនេះ​ ​សូម​ទ្រង់​ទាំងឡាយ​ ​សំគាល់​នូវ​កាលគួរ​ចុះ​។​ ​ពួក​មល្ល​ក្សត្រិយ៍​ ​ពួក​បុត្រ​របស់​មល្ល​ក្សត្រិយ៍​ ​ព្រះ​សុណិសា​របស់​មល្ល​ក្សត្រិយ៍​ ​និង​ភរិយា​របស់​មល្ល​ក្សត្រិយ៍​ ​ឮ​ពាក្យ​នេះ​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយក៏​កើតទុក្ខ​ ​តូច​ព្រះទ័យ​ ​ឆ្អែត​ដោយ​សេចក្តី​ទុក្ខ​ក្នុងចិត្ត​ ​ខ្លះ​រំសាយសក់​ ​កន្ទក់កន្ទេញ​ ​ផ្គង​កំភួនដៃ​កន្ទក់កន្ទេញ​ ​ផ្តួល​ខ្លួន​ចុះ​ ​បម្រះននៀល​ទៅមក​ ​បីដូច​ជា​មាន​ជើង​ដាច់​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ឆាប់​ពេក​ណាស់​ ​ព្រះ​សុគត​ទ្រង់​បរិនិព្វាន​ ​ឆាប់​ពេក​ណាស់​ ​ព្រះសម្ពុទ្ធ​មាន​ចក្ខុ​ក្នុង​លោក​ ​បាត់បង់​ទៅ​ឆាប់​ពេក​ណាស់​។​ ​គ្រានោះ​ ​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​បង្គាប់​ពួក​រាជបុរស​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ
ថយ | ទំព័រទី ៣៣១ | បន្ទាប់