ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ទើប​ឧបាទាន​កើតមាន​ ​ឧបាទាន​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​តណ្ហា​កើតមាន​ ​ឧបាទាន​ទើប​កើតមាន​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​តណ្ហា​ទើប​កើតមាន​ ​តណ្ហា​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​វេទនា​កើតមាន​ ​តណ្ហា​ទើប​កើតមាន​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ទើប​វេទនា​កើតមាន​ ​វេទនា​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ផស្សៈ​កើតមាន​ ​វេទនា​ទើប
ថយ | ទំព័រទី ៦៧ | បន្ទាប់