គឺ​កិលេស​ស្រាលស្តើង​ក្នុង​ចក្ខុ​ ​តែ​មិនបាន​ស្តាប់ធម៌​ ​មុខ​ជា​នឹង​សាបសូន្យ​មិនខាន​ ​ពួក​សត្វ​ដែល​បម្រុង​នឹង​ត្រាស់​ដឹង​ធម៌​ ​ក៏មានដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ទទួល​អារាធនា​នៃ​មហាព្រហ្ម​ហើយ​ ​ក៏​ប្រមើល​មើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​ព្រោះ​អាស្រ័យ​នូវ​សេចក្តី​ករុណា​ ​ទៅ​រក​សត្វ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រមើល​មើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ពួក​ខ្លះ​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ស្រាលស្តើង​ក្នុង​ចក្ខុ​ ​ខ្លះ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ក្រាស់​ ​ក្នុង​ចក្ខុ​ ​ខ្លះ​មាន​ឥន្ទ្រិយ​ក្លៀវក្លា​ ​ខ្លះ​មាន​ឥន្ទ្រិយ​ទន់​ ​ខ្លះ​មាន​អាការ​ល្អ​ ​ខ្លះ​មាន​អាការ​អាក្រក់​ ​ខ្លះ​ពន្យល់​បាន​ដោយ​ងាយ​ ​ខ្លះ​ពន្យល់​បាន​ដោយ​ក្រ​ ​ខ្លះ​មា​នភ័ព​ ​ខ្លះ​ឥត​ភ័ព​ ​ខ្លះ​ជា​អ្នក​ឃើញ​នូវ​ទោស​ ​ក្នុង​បរលោក​ ​ជាស​ភាវៈ​គួរខ្លាច​។​ ​ផ្កា​ជលជាត​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​នៃ​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកស​ក្តី​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់